ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការលូកដៃចូលកិច្ចការផ្ទៃក្នុងវែណេស៊ុយអេឡាពីអាមេរិក គឺជាយុទ្ធសាស្ត្រមនុស្សពាល

មេដឹកនាំសហរដ្ឋអាមេរិក មានលោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានគាំទ្រយ៉ាងពេញទំហឹងលើគណបក្សប្រឆាំងវែណេស៊ុយអេឡា ឲ្យវាយប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ។

ការលូកដៃរបស់អាមេរិកនេះហើយ ដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអេស្ប៉ាញ លោក Josep Borrell បានចង្អុលមុខមេដឹកនាំរបស់សហរដ្ឋអាមេរិកត្រង់ៗ ពាក់ព័ន្ធនឹងការលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសវែណេស៊ុយអេឡាដោយឥតអៀនខ្មាស់ ។

លោក Josep Borrell បាននិយាយថា មេដឹកនាំអាមេរិកកំពុងដើរតួជាមនុស្សពាល ក្នុងសំណុំរឿងវែណេស៊ុយអេឡា ដោយប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងក្នុងការបំបែកបំបាក់អ្នកនយោបាយ និងយោធារបស់ប្រទេសនេះ ៕