ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ

 

កណ្តាល៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ទៀតថា រហូតមក ដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។

សម្ដេចតេជោ បានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល  នាព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះទេថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀតផង។សម្តេចតេជោ បានរំពឹងថា រោងចក្រសហគ្រាសនីមួយៗនឹងក្លាយទៅជាកន្លែងសុខសាន្ត និងសំបូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។

សម្តេចតេជោបានប្រាប់ដល់កម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរទាំងអស់រួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ​៕