ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧»

ភ្នំពេញ៖ ថ្លែង ក្នុងពិធី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់នៅ ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣នេះ  សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ។

ការថ្លែងដូច្នោះ របស់សម្តេចេជោ ខណៈអ្នកនាង មាស សុខសោភា បានលុប​បទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។​

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមតទៅទៀតអី។
ជាមួយនឹងអបអរសាទរចំពោះនិស្សិតជ័យលាភី និងអាណាព្យាបាលជ័យភីទាំងអស់នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរនិស្សិតទាំងអស់ទទួលបាននូវភាពជោគជ័យ និងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕