កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងឧកញ៉ា អែល សារ៉ុម សមាជិកគណះកម្មាធិការបក្ស ខ៦ ចំណុះគណះកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងលោក ពូន វណ្ណា និងអាជ្ងាធរស្រុកស្រីសន្ធរ បាននាំយកមកនូវអំណោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី មានសារ៉ុង ប្រហុក និងថវិកាចំនួន១៥០០ដុល្លា ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ៤៤១គ្រួសារក្នុងភូមិខ្ទឹង(Phoum Kteng) ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយះ លោកឧកញ៉ា ឡូវ ហ៊ឺង កំពុងបន្តស្ថាបនាធ្វើឲ្យមានសមិទ្ធិផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំង បន្តចុះជួយ ប្រជាពលរដ្ឋទីទ័លក្រដែលមានជំងឺ និងចូលរួមដោះស្រាយការងាររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំទងត្រឡាច។
លោក ឧកញ៉ា អែល សារ៉ុម បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពី សេចក្តីស្លាប់ក្នុង របប ៣ឆ្នាំ៨ខែនិង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀងប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។
ឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា អំណោយបណ្ឌិតហ៊ុន ម៉ាណែត និងលោកស្រី ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិខ្ទឹងមួយគ្រួសារទទួលបានសារ៉ុង១ និងប្រហុក១គីឡូ និងឧបត្ថម្ភការដាក់លូក្នុងភូមិខ្ទឹង ឧបត្ថម្ភជនពិការឧបត្ថម្ភស៊ីម៉ង់៣តោនសម្រាប់សាងសង់សាលឆទាន ឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់ ឧបត្ថម្ភប្រជាការពារ ឧបត្ថម្ភកម្មវិធី សរុបថវិកាចំនួន១៥០០ដុល្លាអាមេរិក ៕







