ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូចនៅអាមេរិក

មនុស្សចំនួនពីរនាក់ រួមទាំងអ្នកបើកបរម្នាក់ផង បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅរដ្ឋ Florida សហរដ្ឋអាមេរិក ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានអោយដឹងថា យន្តហោះធុនតូចនេះ បានធ្លាក់ទៅបុកដំបូងអគារមួយខ្នង និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុ ។

ប៉ូលីសនៅកន្លែងកើតហេតុបានអោយដឹងថា យន្តហោះដែលបានធ្លាក់នោះ គឺជាយន្តហោះធុនតូច និងដឹកមនុស្សតែពីរនាក់ប៉ុណ្ណោះ ហើយមូលហេតុដែលនាំអោយធ្លាក់នេះ នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ៕