ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ៖ សូមចាត់វិធានការណ៍តាមផ្លូវច្បាប់ជាធរមានចំពោះ ជនវង្វេងជាតិ(មុំ អស្សនី)

សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន  ទាក់ទងនឹងខ្លឹមសារនៃបទសម្ភាសន៍របស់ជនអគតិវង្វេងជាតិ មុំ អស្សនី ជាមួយនឹង The Cambodia Daily Khmer ដែលតែងតែមានចេតនា នយោបាយទុច្ចរិត ខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ ក្បត់ជាតិ ក្បត់ប្រជាជន និងបំផ្លាញសន្តិភាព។
នេះយោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា យើងខ្ញុំសូមអំពាវនាវដល់សមត្ថិកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការណ៍តាមផ្លូវច្បាប់ជាធរមានចំពោះ ជនវង្វេងជាតិនេះ និងស្នើសុំ សាធារណជន កុំជឿតាមព័ត៌មានប្រឌិត បង្ខូច របស់ជននេះ ហើយរួមគា្នប្រឆាំងដាច់ខាតក្រុមជនអគតិទាំងនោះ ដើម្បីថែរក្សា ការពារសន្តិភាព ៕