កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមប្រឆាំងគ្រប់និន្នាការនយោ បាយទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជន ដើម្បីរួមកសាងប្រទេសកម្ពុជា។ ប៉ុន្ដែសម្ដេចមិនទទួលតែទណ្ឌិតក្បត់ជាតិ ៣ ជំនាន់១រូបគត់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី រោងចក្រកា់ដេ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមប្រឆាំងដែលចាកចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារនានាដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ខណៈកាលពីមុនពួកគេបានចាញ់បោកទណ្ឌិតក្បត់ជាតិ ៣ជំនាន់ទៅធ្វើសកម្មភាពប្រមូលលុយពីកម្មករទៅឱ្យទណ្ឌិតក្បត់ជាតិដោយឥតប្រយោជន៍៕