ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ បានដឹកនាំក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ (ស.ស.យ.ក.ស.អ)ចូលជួបសម្តែងការគួរសម ជាមួយ លោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

ភ្នំពេញ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ បានដឹកនាំក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និង សមាជិកអចិន្ត្រៃយ៍របស់សមាគម(ស.ស.យ.ក.ស.អ)អញេីញចូលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយ លោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

លោកឧកញ៉ាហុង ឆេងឈុន ក៏បានលើកឡើងអំពីចក្ខុវិស័យនិងទិសដៅរបស់សមាគម​ បណ្តុំទៅដោយបញ្ញាវន្តដែលមានបទពិសោធន៍ការងារនិងមុខរបររកស៊ីកន្លងមក​​ ប្រកបដោយគុណធម៌និងវិជ្ជាជីវៈ ។

លោកឧកញ៉ា បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់យើងធ្វើយ៉ាងណាឲ្យមានគ្រឹះរឹងមាំទាំងរចនាសម្ព័ន្ធ​ ជាមួយសហការី ដើម្បីរួមគ្នាបង្កើនការស្វែងយល់​​ ធ្វើយ៉ាងណាគៀងគរអ្នកវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យបន្តមកបណ្តា្កក់ទុនវិនិយោគបន្ថែទៀត​ ។

លោករដ្ឋមន្ត្រីចម ប្រសិទ្ធ ក៏បានកោតសរសើរដល់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ទើបតែបង្កើតឡើង តូចប៉ុន្តែខ្លឹមដោយសារសមាគមបណ្តុំទៅដោយបញ្ញាវន្តដែលមានបទពិសោធន៍ការងារនិងមុខរបររកស៊ីធំៗកន្លងមក​ ប្រកបដោយគុណធម៌និងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ដល់សមាគមធ្វើយ៉ាងណាឲ្យមានគ្រឹះរឹងមាំទាំងរចនាសម្ព័ន្ធ​ និងសហការីត្រូវតែរឹងមាំ។ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍របស់សមាគមត្រូវមានភាពច្បាស់លាស់ទាំងសមាជិកម៉ាជីកាយើងជាក្បាលម៉ាស៊ីនជាអ្នកផ្ដល់យោបល់ការសម្រេចចិត្តផ្សេងៗទៅដល់អ្នកក្រោមបង្គាប់រាល់បុគ្គលិករបស់សមាគមន៍ត្រូវតែរៀននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនិចក្ខុវិស័យ របស់សមាគមមានផ្នែកពាណិជ្ជកម្ម និងផ្នែកមនុស្សធម៍ ៕

លោកឧកញ៉ាហុង ឆេងឈុន បានបញ្ជាក់ថា ចក្ខុវិស័យនិងទិសដៅរបស់សមាគម​មាន៨ចំណុច៖

ទី១ ភាពធននៃការចង្រួបបង្រួម​ការពារ សាមគ្គី ដោយមានគុណធម៍ សច្ចធម៍ និងតម្លាភាព ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ របស់យុជន ជំនាន់ក្រោយ​។

ទី ២ សាមគ្គី គាំពារសហគ្រិនដើម្បីទាក់ទាញអ្នកវិនិយោគក្នុងប្រទេសនិងក្រៅប្រទេ

ទី ៣ ពង្រីកពង្រឹងបណ្ដាញទំនាក់ទំនងជាមួយស្ថាប័នពាណិជ្ជកម្មក្នុងប្រទេសនិងក្រៅប្រទេស។

ទី ៤ រិតចំណងមិត្តភាពសម្ព័ន្ធភាពជាមួយបណ្ដាដៃគូពាក់ព័ន្ធនានា។តាមរយៈអនុស្សរណៈយោគយល់គ្នា MOU MOC ។

ទី៥  ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេសនិងនាំចូលផលិតផលក្រៅប្រទេសមកក្នុងស្រុក។

ទី ៦ លើកស្ទួយជំរុញនិងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់អន្តរជាតិ។

ទី៧ ព្រឹក្សាយោបល់ផ្នែកច្បាប់តម្រូវការទីផ្សារកម្ពុជារៀបចំតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយការដឹកជញ្ជូនកិច្ចការទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជានិងវិស័យពាក់ព័ន្ធនានា។

ទី ៨ ជួយទៅលើកិច្ចការងារមនុស្សធម៌