ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

(ក.ប.ប.) រកឃើញ និងដកហូតទំនិញខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំង

ភ្នំពេញ៖ មន្រ្តីជំនាញ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំ​ (ក.ប.ប.) បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យអន្តរការណ៍លើសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំងផងដែរ ។
កាលពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តប៉ៃលិន មណ្ឌលគិរី  ត្បូងឃ្មុំ ព្រៃវែង និងខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យរាល់ទំនិញដែលដាក់ចរាចរលក់នៅលើទីផ្សារ និងសិប្បកម្មនានាដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។
លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៧២.៥គីឡូក្រាម និងសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងមិនមានអនុលោមភាពផ្នែកបទដ្នានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងធ្វើការពិន័យអន្តរការណ៍ទៅនីតិវិធី​៕