ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនចំនួន៣ បានចុះអនុស្សារណៈជាមួយគ្នាស្តីពីការ អភិឌ្ឍន៍ លើវិស័យ សំណង់ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា

ភ្នំពេញ:  ក្រុមហ៊ុន AGENT21 GLOBAL និង ភាគីខាងក្រុមហ៊ុនកូរ៉េ GRID WORLD GROUP ក្រុមហ៊ុន BU KWANG CONSTRUCTOIN បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិឌ្ឍន៍ លើវិស័យ សំណង់ ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី លី ច័ន្រ្ទលក្ស្មី  នាយិកា ក្រុមហ៊ុនAGENT21 GLOBAL បានថ្លែងថា គោលបំណងថ្ងៃនេះ គឺ ដើម្បីផ្តល់ជូននូវស្តង់ដាសំណង់ដែលមានគុណភាពនិងតំលៃសមរម្យជូនប្រជាជនដែលមានចំណូលមធ្យម ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកម្ពុជាផងដែរ។

លោកស្រី នាយិកា បានលើកទៀតឡើងថា ការចុះអនុស្សារណៈនេះក្រុមហ៊ុន និងសហការជាមួយភាគីកូរ៉េដើម្បីបង្កើតម៉ូតផ្ទះបែបEco Friendly House ដែលបំពាក់ប្រពន្ធ័សូឡា និង សម្ភារៈប្រើប្រាស់ទំនើបនិងសន្សំសំចៃថាមពលប្រើប្រាស់នៅក្នុងលំនៅដ្ឋានដើម្បី ជួយកាត់បន្ថយការចំណាយនិងថែរក្សាបរិស្ថាន។

លោកស្រី លី ច័ន្រ្ទលក្ស្មី  បានបន្ថែមថា តាមពិតទៅ ការចុះ (MOU) នេះគឺ មានគោលបំណងធំ ដើម្បីសហការណ៍គ្នា រវាង ក្រុមហ៊ុន AGENT21 GLOBAL  ក្រុមហ៊ុន  Gridworld Group  និងក្រុមហ៊ុន Bu Kwang ENC Co,ltd សម្រាប់ការអភិវឌ្ឍន៍គម្រោងជាច្រើនទៀតនៅកម្ពុជា ។

លោក Kim Hyung  Yeol ប្រធាន ក្រុមហ៊ុន  Gridworld Groupបានលើកឡើងថា មូលហេតុដែលយើងចុះ MOU ជាមួយក្រុមហ៊ុន AGENT21 GLOBAL ដោយសារតែគម្រោងនៅរុនតាឯក គឺខាងក្រុមហ៊ុនបានជួយប្រជាពលរដ្ឋក្រីក្រ ហើយគម្រោងនេះក្រុមហ៊ុនកូរ៉េ នឹងផ្ដល់ជូនការសន្សំសំចៃអគ្គិសនីតាមរយៈសូឡាផងដែរ។

លោកបានលើកឡើងថា  តាមរយៈសូឡានេះយើងបានយកបច្ចេកទេសទំនើបពីកូរ៉េដើម្បីផ្ដល់ជូនទៅប្រជាពលរដ្ឋប្រើប្រាស់តាមរយៈការសាងសង់ផ្ទះ ដែលមានប្រើប្រាស់ថាមពលសូឡា។

លោកប្រធានបន្ថែមថា តាមជាក់ស្ដែងទៅយើងបានស្គាល់ក្រុមហ៊ុន AGENT21 GLOBAL រយៈពេលយូរមកហើយ តាំងពីមុនមានគម្រោងរុនតាឯកទៅ ទៀត។ហើយតាមរយៈលោកស្រីប្រធានក្រុមហ៊ុន គាត់បានផ្ដល់ទំនុកចិត្ដជាមួយគ្នា ហើយក៏ធ្លាប់បានធ្វើអាជីវកម្មពីមុនមកផងដែរ។ ដូច្នេះហើយការផ្ដល់ទំនុកចិត្ដនេះខ្ពស់ ទើបយើងចាប់ផ្ដើមគម្រោងនេះជាមួយគ្នាតែម្ដង។

លោកសង្ឃឹមថា ពេលទៅខាងមុខទៀតកម្រិតជីវកម្មប្រជាពលរដ្ឋកម្ពុជានឹងមានការកើនឡើង ហើយមិនត្រឹមតែប៉ុណ្ណោះទេ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍កាន់តែខ្លាំងឡើងផងដែរ។

លើសពីនេះ ក្រុមហ៊ុនខាងលើបានផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះទៀតផង។
សូមជំរាបជូនថា ក្រុមហ៊ុន AGENT21 GLOBAL បានទៅដល់ទីតាំង៣ កន្លែងហើយ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានប្រគល់សិទ្ធិឲ្យសង់ផ្ទះគំរូជូនប្រជាជននៅតំបន់រុនតាឯក ខេត្តសៀមរាប។

ក្រុមហ៊ុន AGENT21 GLOBAL ធ្លាប់បាននាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នោះហើយ គោលបំណងនៃការក្រុមហ៊ុនជំហ៊ានទី១ គឺ ដើម្បីរៀបចំភូមិធម្មជាតិរុនតាឯកឲ្យក្លាយជាភូមិដ្ឋាន មានបរិស្ថានល្អ និងមានកម្រិតតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់ជាមួយការរស់នៅមានផាសុខភាព លំនៅដ្ឋានមានរចនាបទជាខ្មែរ និងស្របតាមការរស់នៅរបស់ប្រជាជន ដែលអាចប្រែក្លាយតំបន់រុនតាឯក ឲ្យក្លាយជាទីក្រុងគំរូសម្រាប់ការសិក្សាលើគម្រោងបន្តបន្ទាប់ទៀត៕