ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាស ក្រុមហ៊ុនជាដើម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតត្រូវបានធ្វើឡើងជាជំហានៗ ដោយទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងទី២ មានសមត្ថភាពផលិត ១៩៥.០០០ម៉ែត្រក្នុងមួយថ្ងៃ និងគម្រោងទី៣ នឹងមានសមត្ថភាពផលិតទឹកបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់នៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ បានប្រកាសអំពាវនាវដល់ទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ-AFD បន្តជួយដល់កម្ពុជាលើវិស័យទឹកស្អាត និងអរគុណក្រុមហ៊ុនចិនវ៉ាងស៊ី ដែលបានកសាងអគារ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង៕