ភ្នំពេញ ៖ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា ទីប្រឹក្សាជាន់ខ្ពស់ពេញសិទ្ធ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍(សសយកសអ-CYEAD) ។ នេះយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ (ស ស យ ក ស អ)។
សូមបញ្ជាក់ថា នៅរសៀលទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ឧកញ៉ា ហុង ឆេងឈុន ជាប្រធាន និង ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍(សសយកសអ-CYEAD) បានបេីកកិច្ចប្រជុំស្តីពីការបូកសរុបកិច្ចការងារ ព្រមទាំងប្រកាសតែងតាំង និងទទួលស្គាល់ ឯកឧត្តម កង វណ្ណារ៉ូ ជាទីប្រឹក្សាជាន់ខ្ពស់ពេញសិទ្ធ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍។



