តបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិន កាលពីរសៀលថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មី។
ភាគីចិនមានឆន្ទៈរួមសហការជាមួយភាគីបារាំង ក្នុងការពង្រីកការបើកទូលាយទៅវិញទៅមក បង្កើតខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិន និងបារាំង ចិននិងអឺរ៉ុបដែលកាន់តែប្រកបដោយភាពធន់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងការរៀនសូត្រ ពីគ្នាទៅវិញទៅមកផ្នែកវប្បធម៌មនុស្សជាតិ ក៏ដូចជាពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល ដើម្បីបំពេញបន្ថែមទឹកចិត្តជំនឿង និងកម្លាំងចិត្តកាន់តែច្រើនសម្រាប់សន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពសកល។
ក្នុងអំឡុងពេលទស្សនកិច្ច លោក Li Qiang និងជួបសន្ទនាជាមួយលោកប្រធានាធិបតីម៉ាក្រុង លោក Borne នាយករដ្ឋមន្ត្រីបារាំងលោកប្រធានព្រឹទ្ធសភា និងចូលរួមពិធីលៀងសាយភោជន៍នៃមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មចិននិងបារាំង។ លោក Li Qiang នៅនឹងចូលរួមកិច្ចប្រជុំកំពូល ស្តីពីប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មីទៀត ៕