ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ សូមចូលរួមអបអរសាទរ ឯកឧត្តម ស សុខា ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមនុស្សសាស្ត្រពីសកលវិទ្យាល័យ (UE)របស់ប្រទេសហ្វីលីពីន

ភ្នំពេញ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ សូមចូលរួមអបអរសាទរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសឯកឧត្តម ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមនុស្សសាស្ត្រពីសកលវិទ្យាល័យ UE ( University of the East) របស់ប្រទេសហ្វីលីពីន ដែលពិធីប្រគល់សញ្ញាបត្រនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងម៉ានីល។​​
ក្នុងឱកាសដ៏វិសេសវិសាលនេះលោកឧកញ៉ាប្រធាន និងក្រុមប្រឹក្សាភិបាល  ព្រមទាំងសមាជិកសមាជិកាគ្រប់រូបរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិ​វឌ្ឍន៍(សសយកសអ-CYEAD) សូមសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម និងសូមគោរពជូនពរ ឯកឧត្តម ស សុខា និងលោកជំទាវ សូមប្រកបដោយ សុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុងឧត្តមថ្លៃថ្លា ដេីម្បីបន្តរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ។