ភ្នំពេញ ៖ លោកប្រធាន និងអនុប្រធានរបស់សមាគមសហគ្រិនយុវជនកម្ពជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ (សសយកសអ-CYEAD) បានអញេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីអបអរសាទរ ទិវាសហគ្រាសធុនតូច និងមធ្យម សកល២០២៣(MSME Day 2023) ដែលប្រព្រឹត្តធ្វេីឡេីងនៅ The Olympia Mall នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ជូនថា សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ មានលោកឧកញ៉ា ហុង ឆេងឈុន ជាប្រធាន ហើយសមាគមនេះ បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។
សហស្ថាបនិកសំខាន់ៗរបស់ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ មានដូចជា៖ លោកឧកញ៉ា ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា, លោកឧកញ៉ា កែវ ចំរុង, លោកឧកញ៉ា ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅ ដើម្បីឈាន ដល់ការបង្កើតសមាគមនេះឡើងនៅកម្ពុជា។
