ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ុយក្រែនបើកធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ខណៈមានភាពតានតឹងកាន់តែខ្លាំងជាមួយរុស្ស៊ី

កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែនរាប់ពាន់នាក់រួមទាំងឧទ្ធម្ភាគចក្រពិឃាតMi 18 នាវាចម្ងាំងជាង៤០គ្រឿងនិងនាវាមុជទឹកផងនោះបានបើកធ្វើសមុទ្ធយោធាទ្រងទ្រាយធំនៅក្នុងចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីតំបនសមុទ្រ Azov ក្នុងសមុទ្រខ្មៅ។

សមយុទ្ធយោធាអ៊ុយក្រែន ត្រូវបានធ្វើឡើងខណៈដែលប្រទេសនេះមានភាបតានតឹងកាន់តែខ្លាំង និងប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធាជាមួយប្រទេសរុស្ស៊ី។សូមរំលឹកថា តំបន់សមុទ្រ Azov គឺជាតំបន់សមុទ្រស្ថិតនៅក្នុងសមុទ្រខ្មៅនិងជាដែនទឹកដែលនាវាចម្បាំងនិងនាវាដឹកទំនិញអ៊ុយក្រែនធ្វើចរចារណ៍ហើយក៏ជាដែនទឹកដែលកងទ័ពជើងទឹកអ៊ុយក្រែននិងរុស្ស៊ី ប៉ះទង្គិចគ្នា៕