ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ៖ ចាត់ឲ្យក្រុមការងារ នាំយកអំណោយ ជូនអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយជា សម្ភារៈ ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា ។
ឈ្មោះ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំបច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាអតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែតជាមួយ លោក រ័ត្នស្រ៊ាង នាសម័យរដ្ឋកម្ពុជា ដែលជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ។
សូមបញ្ជាក់ថា លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានជួយឧបត្ថម្ភនាពេលកន្លងមក បច្ចុប្បន្នដោយឃើញពីការលំបាកក៏លោកនៅតែបន្តជួយទៀត។
ក្រុមការងារនាំយកអំណោយ រួមមាន៖ រទេះរុញ១, អង្ករ ៦ការ៉ុង ទៅប្រគល់ជូនដោយមនោសញ្ចេតនា ជួយគ្នាក្នុងគ្រាលំបាក៕