ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក.ប.ប. ពង្រឹងសមត្ថភាពលើក្របខណ្ឌច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារជាមួយវិទ្យាស្ថានមេគង្គ​​​ ខេត្តកនកេន ប្រទេសថៃ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង​​​ និងបង្ក្រាបការក្លែងបន្លំ​​​​ ក.ប.ប.​ សហការជាមួយវិទ្យាស្ថានមេគង្គ​​​ ខេត្តកនកេន ប្រទេសថៃ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “កម្មវិធីពង្រឹងសមត្ថភាពលើក្របខណ្ឌច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងធ្វើឱ្យកាន់តែប្រសើរនូវការអង្កេតទីផ្សាររបស់មន្ត្រីអធិការកិច្ចម្ហូបអាហារ” កាលពីថ្ងៃទី៤ ខែកក្កដា​​​ ឆ្នាំ២០២៣។
ក្រោមអធិបតីភាព​របស់លោក ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​​ ក.ប.ប និងលោកស្រី Maria Theresa S. Medialdia នាយកផ្នែកអភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្ម នៃវិទ្យាស្ថានមេគង្គ​ ។
គោលបំណងរៀបចំវគ្គបណ្ដុះបណ្ដាលនេះ​​ ជាវេទិការមួយយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែម​មួួយកម្រិតទៀតនៃក្របខណ្ឌច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការអនុវត្តន៍ឱ្យកាន់តែប្រសើរនូវកម្មវិធីអង្កេតទីផ្សារដែលជាភារកិច្ចសំខាន់មួយរបស់មន្រ្តីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. ។
តាមរយៈ​បទបង្ហាញពីវាគ្មិនទាំង ៦រូប ដោយក្នុងនោះរួមមាន​លោក​ ឌឹម ថេង អគ្គរងនៃអគ្គនាយកដ្ឋាន ក.ប.ប​​ មន្ត្រី​នៃនាយកដ្ឋានមន្ទីរពិសោធន៍​០៤ រូប​ និងមន្រ្តីនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់​០១រូប ដែលជាអតីតអ្នកចូលរួម (Alumni) កម្មវិធីបណ្ដុះបណ្ដាលដោយ វិទ្យាស្ថានមេគង្គ ៕