រតនគិរី: មេឈ្មួញឈឺដ៏ល្បី ហូវ ជីវ៉ៃ ចាប់ផ្តើមកាប់បំផ្លាញព្រៃឈើនៅស្រុកលំផាត់ កោះញែក ខេត្តរ តន:គិរីកក្រើកវិញទ្បើងវិញហើយ។
ឈើឈ្មោះហូវ ជីវ៉ៃ បានផ្អាករកសុីតែមួយរយៈខ្លី ឥឡូវដំណើរការយ៉ាងរលូនឡើងវិញហើយ ទោះ បីជាមានការទប់ស្កាត់បង្ក្រាបពីមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្សព្រៃឈើ មន្ត្រីបរិស្ថាននិងកងរាជអាវុធហត្ថយ៉ាងណាក៏ដោយ។
មន្រ្តីនៅទីនោះ និងពលរដ្ឋលើកឡើងថា លោក ហូរ ជីវៃ គឺផ្អាកដំណើរការដឹកជិញ្ជូនឈើយកទៅលក់ទៅវៀតណាម មិនបានប៉ុន្មានថ្ងៃផង បានតែមួយចម្អិនកំពឹសប៉ុណ្ណោះហើយឥឡូវនេះ ហូវ ជីវ៉ៃដំណើររត់ពន្ធឈើទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងរលួន។
មេឈ្មួញដ៏ល្បីប្រចាំភូមិភាគឦសាន ឈ្មោះ ហូវ ជីវ៉ៃ បានធ្វើសកម្មភាពកាប់យកអនុផលព្រៃឈើដែលជាព្រៃអភិរក្សនៅចំណុចអូរល្ពាក់ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរីជាប់ព្រំប្រទល់ស្រុកកោះញែកខេត្តមណ្ឌលគិរីស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ ២៤៣ នៃស្រុកកែវសីមា និង គីឡូម៉ែត្រលេខ៥៣ក្នុងឃុំតាអង។
ចំណុចអូរល្ពាក់ដែលឧក្រិដ្ឋជនព្រៃឈើ ហូវ ជីវ៉ៃកាប់ប្រមូលអនុផលព្រៃឈើដោយគេដឹងថាជាព្រៃអភិរក្សហើយមេឈ្មួញរូបនេះបានដាក់គូកនជាមេកាមើលកម្មករនៅចំណុចនោះមានឈ្មោះ”ម៉ាប់” ជាអ្នកមើលការខុសត្រូវកាប់ឈើនិងដឹកជញ្ជូនអនុផលព្រៃឈើចេញជារៀងរាល់យប់ឆ្ពោះទៅប្រទេ សវៀ តណាមតាមច្រកអូរយ៉ាដាវ ដើម្បីលក់យក លុយដាក់ហោរប៉ាវនិងចែកដល់មន្ត្រីពុករលួយជាច្រើននាក់ទៀត នៅក្នុងខេត្តសម្បូរព្រៃឈើនេះ។
ប្រភពដែលស្និទនឹងមេឈ្មួញ សុំមិនបញ្ចេញឈ្មោះនិយាយថា ជនបំផ្លាញព្រៃឈើ ហូវ វ៉ៃរូបនេះគ្មានមន្ត្រីណាហ៊ានរារាំងទប់ស្កាត់ឡើយព្រោះគេបានរត់ការនិងសូកលុយដល់ជំនាញ តាំងពីថ្នាក់មូលដ្ឋានភូមិ ឃុំុំ ស្រុក និងខេត្តរួចអស់ហើយ ។
បើសិនចង់ឲ្យមានការបង្ក្រាបមេឈ្នួញឈើ ហូវ ជីវ៉ៃឲ្យមានប្រសិទ្ធភាពទាល់តែមានការចូលរួមពីលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្រុក្ខាប្រមាញ់និងនេសាទ និងលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាស្ថាប័នពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេស។
ពលរដ្ឋបានសូមអស់លោកជួយអន្តរាគមន៍និងដាក់កម្លាំងអធិការកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្ត ជាបន្ទាន់ បើសង្ឃឹមលើមន្ត្រីថ្នាក់ក្រោមប្រចាំនៅតំបន់មូលដ្ឋានក្នុង ខេត្តរតនគិរី និងខេត្តដទៃទៀតនៅភាគឥសាន្តគឺពួកគេកំពុងតែត្រូវថ្នាំសណ្តំរបស់ឧក្រិដ្ឋជនព្រៃឈើដ៏ល្បីឈ្មោះហូវ ជីវ៉ៃនេះអស់ហើយ។