បាត់ដំបង: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សាឈើទាល។
អគារនេះ មាន២ខ្នង ១២បន្ទប់ និងសមិទ្ធិផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអេធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ។
សូមជម្រាបថា នេះក៏ជាជំហានថ្មី១ទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបា លក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ស្រុកបាណន់ខេត្តបាត់ដំបងក្រោមដំបូលសន្តិភាព។