កំពង់ចាម៖ លោក ជួន ចាន់ភារុណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកោះសូទិន បានជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចំនួន៤១៥នាក់ នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។
លោក ជួន ចាន់ភារុណ បានមានប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កញ្ញារិទ្ធ ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ព្រមទាំងលោកជំទាវ និងបានថ្លែងអំណរគុណ កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា លោកប្រធានក្រុមការងារមូលដ្ឋានភូមិ ឃុំ កោះសូទិន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ខិតខំប្រឹងប្រែងទាំងកាយ ទាំងចិត្ត ក្នុងការលៈបង់ពេលវេលា អនុវត្តកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក ចាន់ភារុណ បានមានប្រសាសន៍បន្ដថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងគូសឱ្យចំនូវសន្លឹកឆ្នោតដែលពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តជាពិសេសគឺគណបក្សប្រជាជនកម្ពុជាតែម្ដង។
“បោះឆ្នោតដើម្បីសន្តិភាព” គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតា ដើម្បីបន្តនូវសុខសន្តិភាព និងការអភិវឌ្ឍ។
លោក ជួន ចាន់ភារុណ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំ ក៏ដូចជាក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន និងតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជា យ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន ដោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕