អមដំណើរដោយលោកជំទាវ យក់ សម្បតិ្ត និងឯកឧត្តម សាផុន វឌ្ឍនៈ បានដឹកនាំសមាជិក សមាជិកា ចុះពន្យល់អំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងអាជីវករលក់ដូរតាមផ្ទះ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា ក្នុងរយះពេល២០ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងពន្យល់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំណុចដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន។
ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះសំឡេងឆ្នោតរបស់បងប្អូនម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។
នាឱកាសនោះក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង សូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បងប្អូនជនរួមជាតិ នៅគ្រប់ទិសទីដែលបានផ្តល់ការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ធ្វើឲ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបម្រើប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន។
ជាក់ស្តែងសកម្មភាពថ្ងៃនេះ ក្រុមការងារនៅបន្តធ្វើចុះទៅតាមខ្នងផ្ទះ ទីសាធារណៈ និងអប់រំផ្សព្វផ្សាយអំពីគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប)៕