ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូនស្រីពៅ ឧកញ៉ា កែវ មុំ បានចងស្ពានមាន មេត្រីជាមួយកូនប្រុស សម្តេច សុខ អាន អតីតរដ្ឋមន្រ្តីទីស្តីការគណ:រដ្ឋមន្រ្តី

ភ្នំពេញ: កញ្ញា អ៊ឹង ឈីវលី ហៅថា លីលី​ ដែលជាកូនស្រីពៅ លោកជំទាវឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិត នំស្រួយលីលី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះបានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយ លោក​ ​សុខ សង្វារ កូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ។

ពិធីរៀបចំឡើងក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច លោកជំទាវ អាន្នី សុខអាន ជាមាតាខាងកូនប្រុស លោកជំទាវឧកញ៉ា កែវ មុំ ជាមាតាខាងកូនស្រី អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង ព្រមទាំងញាតិមិត្តជិតខាងជាច្រើនរូបបានអញ្ជើញផ្តល់កិត្តិយសក្នុងពីធីចែចាវស្តីដណ្តឹងតាមប្រពៃណីខ្មែរ។

កញ្ញា អ៊ឹង ឈីវលី ជាអគ្គនាយិកា​ (CEO) របស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី គឺជា​បញ្ញវន្ត​ខ្មែរ ដែល​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​ជាន់ខ្ពស់ មក​ពី​ក្រៅ​ប្រទេស​។ចំណែកលោក សុខ សង្វារ ជា​កូនពៅរបស់​សម្តេច សុខ អាន ក្នុងចំណោម​កូន​ទាំង​៥​នាក់ បច្ចុប្បន្នអនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។

លោក សុខ សង្វារ មានវ័យ ៣៦ឆ្នាំ ​​​បញ្ចប់​ថ្នាក់បរិញ្ញាបត្រផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេស ចរណ៍ នៅវិទ្យាស្ថានឧត្តមសិក្សា គ្លីយុង (GLION) ទីក្រុងប៊ូឡល ប្រទេស​ស្វីស នៅ​ឆ្នាំ២០០៨។

បច្ចុប្បន្ននេះ កញ្ញា លីលី បាន​ឡើង​កាន់​តំណែង​ជា​​អគ្គនាយិកា​ក្រុមហ៊ុន ផលិត​នំ​ស្រួយ លីលី ចាប់​តាំងពី​ខែ​ឧសភា ឆ្នាំ២០២០។