ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រោយកិច្ចចរចាបរាជ័យ លោកដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង អាចជួបគ្នានៅខែក្រោយ

Channel NewsAsia បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង អាចនឹងជួបគ្នានៅខែក្រោយនេះ ដើម្បីដោះស្រាយសំណុំរឿងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ទីប្រឹក្សាសេដ្ឋកិច្ចនៅសេតវិមានអាមេរិក លោក Larry Kudlow បានថ្លែងថា កិច្ចចរចានៅជុំទី១១ រវាងប្រតិភូចិន និងអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ និងសុក្រ ចុងសប្តាហ៍មុននេះ បានទទួលបរាជ័យទាំងស្រុង ដោយភាគីទាំងពីរមិនសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្មនោះទេ ។

ក្រោយពីកិច្ចចរចារវាងភាគីទាំងពីរបានទទួលបរាជ័យ លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូលពីចិនពី១០%ទៅ២៥% លើមុខទឹកទំនិញរបស់ចិនក្នុងតម្លៃទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារ ហើយលោក ត្រាំ បានបញ្ជាអោយដំឡើងពន្ធនាំចូលពីចិនរហូតដល់ទឹកប្រាក់៣២៥ពាន់លានដុល្លារ ៕