សៀមរាប៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ “កេសរកូល” ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ភូមិសាស្ត្រភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
ស្នាក់ការ និងផ្ទះស្នាក់នេះ នឹងចូលរួមផ្ដល់នូវបរិយាកាសការងារដ៏ល្អជូនមន្ត្រីឧទ្យានុរក្ស ដែលជា ភ្នាក់ងារអនុវត្តច្បាប់។ ក្នុងដំណើរការប្រចាំថ្ងៃ ជាមជ្ឈមណ្ឌលផ្ដល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់ រៀបចំកិច្ចប្រជុំ និងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាព សម្រាប់រក្សាទុក សម្ភារៈដែលជាមធ្យោបាយបទល្មើសដែលបានរឹបអូស៕
![](https://daily-khmer.com/wp-content/uploads/2023/08/365113170_736785815149525_5078425034566507081_n.jpg)
![](https://daily-khmer.com/wp-content/uploads/2023/08/365267712_736785985149508_2245505139386684838_n.jpg)
![](https://daily-khmer.com/wp-content/uploads/2023/08/365133245_736785915149515_3740973704000952408_n.jpg)
![](https://daily-khmer.com/wp-content/uploads/2023/08/364790290_736785905149516_2712450700976901615_n.jpg)