ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួនពីរ ដោយសេនារីយ៉ូទីមួយ អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទីពីរ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។
សម្តេចតេជោ បានបញ្ជាក់ថា សេនារីយ៉ូទាំងពីរនេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទីពីរ គឺអនុញ្ញាតឱ្យអ្នកមកបន្តវេនឡើងកាន់តំណែងពីដើមអាណត្តិតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ៕