ភ្នំពេញ: ការប្រកួតដណ្តើមជើងឯកប្រូវីដាថ្នាលគុនខ្មែរ ចាប់ផ្តើមប្រកួតពីថ្ងៃទី០៣ខែសីហាឆ្នាំ២០២៣ នេះហើយ រៀងរាល់ថ្ងៃព្រហស្បត៌ វេលាម៉ោង៥ល្ងាចដល់៧យប់ នៅស្ថានីយន៌ទូរទស្សន៌ថោន ហ្វូលអេចឌី។
ការប្រកួតមានរយៈពេលបីខែ ប្រកួតវិលជុំក្នុងពូល ចែកជាពីរពូល
ពូលA មានកីឡាករ ៖
- ផានិត វ៉ាន់ហួន មកពីក្លឹបសុវណ្ណកុមាគុនខ្មែរ
- រិទ្ធ ភូបាន មកពីក្លឹបគុហារព្រហ្មជ័យ (ស,រ)
- ឯក ប៊ុនថី មកពីក្លឹបព្រះខែសែនជ័យ
- មិត្ត រមលី មកពីក្លឹបសុភាពគុនខ្មែរ
ពូលB មានកីឡាករ ៖
- ឃន មហិទ្ធិឬទ្ធិ មកពីក្លឹបមហិទ្ធិរិទ្ធមេសរថ្ងក
- សៅយ៉ាន់ វិសាល មកពីក្លឹបសៅយ៉ាន់នាគា
- អេលីត សំណាង មកពីក្លឹបនាយកដ្ឋានអង្គរក្ស
- ឃាង គឹមអាង មកពីក្លឹបសំរោងកោងកីឡា
ការប្រកួតវិលជុំក្នុងពូល ជ្រើសរើសយកកីឡាករលេខ១និងលេខ២ ចេញពីពូល មកប្រកួតខ្វែង ដើម្បីយកអ្នកឈ្នះប្រកួតជាមួយអ្នកឈ្នះ ដណ្តើមយកខ្សែក្រវ៉ាត់ប្រូវីដាថ្នាលគុនខ្មែរ។
បងប្អូនអាចចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃនៅស្ថានីយន៌ទូរស្សន៌ ថោន ហ្វូលអេចឌី
សូមបញ្ជាក់ថា កម្មវិធីនេះឧបត្ថម្ភដោយ ប្រូវីដាទឹកស្រ្ពីងបូកគោ រសជាតិផ្អែមស្រទន់ ស្រស់ស្រាយបែបធម្មជាតិ ៕

