កំពង់ស្ពឺ៖ ស្ថានភាពទឹកភ្លៀងធ្លាក់នៅថៃ្ងទី០៣ សីហា ២០២៣នេះបណ្ដាលឱ្យទឹកហូរធ្លាក់មកជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នេះយោងតាមផេកហ្វេកប៊ុកផ្លូវការ របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ដកំពង់ស្ពឺ ផ្លូវជាតិលេខ៤ ជ្រាបនិងប្រុងប្រយ័ត្នខ្ពស់បំផុត ដោយបញ្រ្ចាសឡេីងទៅផ្លូវល្បឿនលឿន បណ្ដោះអាសន្ន ។ សមត្ថកិច្ចនគរបាលកំពុងសម្របសម្រួលចរាចរណ៍ ៕
