សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះបានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា សែន សុគន្ធ ត្រូវជាម្ដាយក្មេកឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឧបាសិកា សែន សុគន្ធ បានទទួលមរណៈភាពកាលពីវេលាម៉ោង៧៖៣៤នាទីព្រឹក ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ២៥ ផ្លូវលេខ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕