តាមរយៈឆាណែលតេលេក្រាម(Telegram )របស់លោកបណ្ឌិត ពេជ្រ ស្រស់ បានឲ្យដឹងថា ក្នុងនាមខ្ញុំជាបេក្ខជនដែលបានចូលរួម ប្រកួតប្រជែងមួយរូបចេញពីកូតាបក្សយុវជន ខ្ញុំសូមអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលឈ្នះឆ្នោតរហូតក្លាយជានាយករដ្ឋមន្រ្តីជំនួសសម្តេចតេជោ ហ៊ុន សែន បើទោះបីជាខ្ញុំចាញ់ឆ្នោតក្តី ប៉ុន្តែខ្ញុំទទួលស្គាល់ការពិត និងអបអរសាទរអ្នកដែលឈ្នះ។ ក្នុងន័យនេះ ខ្ញុំក៏សូមស្វាគមន៍នាយករដ្ឋមន្រ្តីកម្ពុជាថ្មី ដើម្បីចូលរួមបម្រើជាតិខ្មែរ ឱ្យរីកចម្រើនកាន់តែខ្លាំងក្នុងរបបពហុបក្ស។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា។