ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជលផលបួនប្រភេទ  របស់កម្ពុជា ត្រូវបាន​អនុញ្ញាត ឱ្យនាំចេញទៅទីកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះ រដ្ឋបាលគយ នៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាព អំពី«បញ្ជីឈ្មោះប្រទេស ឬតំបន់ និងប្រភេទជលផល ដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាល នៃការត្រួតពិនិត្យ របស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ ។

នេះជាក្រុមហ៊ុនដំបូងគេ ដែលបានបញ្ចប់ការចុះឈ្មោះ ដាក់របាយការណ៍ ក្នុងការនាំចេញជលផល ទៅកាន់ប្រទេសចិន បន្ទាប់ពីចិន និងកម្ពុជា បានចុះហត្ថលេខារួមគ្នាលើ “ពិធីសារលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ សម្រាប់នាំចេញជលផល ទៅកាន់ប្រទេសចិន” ។ រហូតមកដល់បច្ចុប្បន្ននេះ ជលផល របស់ប្រទេសកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយ ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំ ចេញទៅប្រទេសចិន។

ប្រភពដដែលបញ្ជាក់ថា «ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើជលផលរ វាងចិននិងកម្ពុជា រួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុង ដែលត្រូវបានអនុញ្ញាតនាំចេញ ទៅកាន់ប្រទេសចិន»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនជលផលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ ជាមួយរដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ជលផលធម្មជាតិ ក្នុងប្រទេសកម្ពុជា បានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រ ដាក់របាយការណ៍ នៅឯរដ្ឋបាលគយប្រទេសចិន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជលផលនៅប្រទេសកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយ ក្នុងការនាំចេញទៅកាន់ប្រទេសចិន។

រហូតមកដល់ពេលនេះ ជលផលទាំងឡាយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតិឱ្យនាំចេញ ទៅកាន់ប្រទេសចិន សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយចិន នេះគឺជាសមិទ្ធផលដ៏សំខាន់ ក្នុងការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ៕telegram sharing button