ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅថៃ ទទួលជួបសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានទទួលជួបគណៈប្រតិភូនៃសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដឹកនាំដោយលោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគម នាសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការណ៍ដើម្បី ទាក់ទាញវិនិយោគបរទេសពីប្រទេសថៃ ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម អចលនទ្រព្យ រោងចក្រឧស្សាហកម្ម តំបន់អេកូទេសចរណ៍ ។

គាំពារវិនិយោគិនបរទេសដែលមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា និង  រៀបចំជំនួបផ្គូផ្គងធុរកិច្ច (Business matching) ដើម្បីបើកឱកាសដល់ធុរជនបរទេសពីប្រទេសថៃបានជួបផ្ទាល់ជាមួយធុរជនកម្ពុជា ពិភាក្សាចាប់ដៃគូវិនិយោគ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗ ជូនយុវជន និងសហគមន៍ ៕