ផ្នែកខាងលិចនៃកោះនេះ រួមទាំងរមណីយដ្ឋានទេសចរណ៍ ឡាហេណា (Lahaina) ស្ទើរតែត្រូវបានកាត់ផ្តាច់ ដោយមានតែផ្លូវហាយវេមួយខ្សែប៉ុណ្ណោះដែលនៅតែបើក ខណៈក្រុមមន្ត្រីបានរាយការណ៍ពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដែលមិនអាចកំណត់ពីទំហំនៃការខូចខាតបាននៅឡើយ។
ស្ថានភាពនៅរដ្ឋហាវ៉ៃ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនៅរដូវក្តៅនេះ ដោយសារចំហេះព្រៃដែលបណ្តាលមកពីកម្ដៅដ៏ខ្ពស់ បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលជំរុញការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កំពុងកើតឡើងញឹកញាប់ និងបង្កើនអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះ ដោយពួកអ្នកវិទ្យាសាស្រ្តបានព្រមានថា ក្រុមមន្ត្រីរដ្ឋាភិបាលត្រូវតែកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសដើម្បីការពារគ្រោះមហន្តរាយដោយអាកាសធាតុ៕