ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន ទឹកស្រ្តីង ប្រូវីដា គាំទ្រគុនខ្មែរ ដើម្បីលើកកម្ពស់គុណតម្លៃកីឡាប្រដាល់គុណខ្មែរ

ភ្នំពេញ:ក្រុមហ៊ុន ប្រូវីដា ដែលជាក្រុមហ៊ុនកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា បានបង្ហាញទឹកចិត្តល្អ គាំទ្រគុនខ្មែរ និងមានការបំផុសចលនាលើកកម្ពស់កីឡាករខ្មែរថែមទៀតផង។
ដោយមើលឃើញពីការលំបាករបស់លោកគ្រូ ក្រាក់ សម្ជស្សនៃក្លឹបជ័យយ៉ាហនុមានគុនខ្មែរ
ទីតាំង ដីឡូដិ៍ក្រវ៉ាត់សៀមរាប ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ថ្មីៗនេះ លោកអគ្គនាយកប្រូវីដាបានអញ្ជើញចុះទៅក្លឹបរបស់លោកគ្រូផ្ទាល់ នឹងនាំយកទឹកស្រ្ពីងប្រូវីដាចំនួន១១០កេស រួមជាមួយថវិកាចំនួន១លានពីរសែ នរៀល ជូនដល់លោកគ្រូ ក្រាក់ សម្ផស្ស សំរាប់ទ្រទ្រង់ក្លឹបរបស់លោកគ្រូផងដែរ ។
បន្ថែមពីនេះ លោកគ្រូ ក្រាក់ សម្ផស្ស ក៏សូមអរគុណដល់ក្រុមហ៊ុន ប្រូវីដា ជាពិសេសលោកអគ្គនាយក ដែលបានអញ្ជើញមកដល់កន្លែងលោកផ្ទាល់ ហើយសូមអោយក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន។