ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ផាន អូន និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប.សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម ផាន អូន អគ្គនាយក​នៃអគ្គនាយកដ្ឋាន ក.ប.ប.និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលឃុំគ្រងរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ​ ឯកឧត្តមកិត្តិទេសាភិ​បាល​បណ្ឌិត ហ៊ុន ម៉ាណែត និង​ លោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។