ភ្នំពេញ៖ លោក ប៉ាត់ ចំណាន ប្រធានសាខាបារមីនៃផែនសហគ្រិនវ័យក្មេង អនុប្រធាន និងទីប្រឹក្សា សមាជិក សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង ម៉ូលី ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលឃុំគ្រងរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង ម៉ូលី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។