ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្លងចរន្តអគ្គិសនីឆេះ​ផ្ទះ ​និងឃ្លាំងផ្ទុកទំនិញរបស់ប្រជាពលរដ្ឋចំនួន ០៣ខ្នង នៅស្រុកដំណាក់ចង្អើរ

កែប ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ​និងឃ្លាំងផ្ទុកទំនិញរបស់ប្រជាពលរដ្ឋ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំនួន ០៣ខ្នងវេលាម៉ោង០៣ និង០០នាទី ទៀបភ្លឺ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ​។
-ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុយ សាយ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។
-ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុយ សាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។
-ម្ចាស់ឃ្លាំងផ្ទុកទំនិញ ឈ្មោះ លឹម លី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរអាជីវករ ប្រភេទសំណង់ថ្មក្រោម ដែកលើ ប្រក់សង្ក័សី ទំហំ ១៥×៤០ម៉ែត្រ ខូចខាតទាំងស្រុង និងបណ្តាលអោយខូចខាតទាំងស្រុង រថយន្តហ៊ីយ៉ាន់ដាយ(១,៥តោននិង២,៥តោន) ចំនួន០២គ្រឿង រួមទាំងសម្ភារ:មួយចំនួនទៀត។
 លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដោយមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត កម្លាំងពាក់ព័ន្ធ និងអាជ្ញាធរ បានចេញអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ០៧គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន ០៤គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ០៣គ្រឿង) ប្រេី​ប្រាស់​ទឹក​អស់​ចំនួន​ ២៣រថយន្ត ទើបរលត់ទាំងស្រុង និងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕