ក្រុមសកម្មប្រយុទ្ធជ្រុលនិយមយ៉ាងហោចណាស់ចំនួន៣នាក់បានបាត់បង់ជីវិត និងកងទ័ពឥណ្ឌាម្នាក់ ក៏បានរងរបួសជាទម្ងន់ផងដែរ ក្នុងប្រតិបត្តិការវាយប្រហារទៅលើសំបុកលាក់ខ្លួនរបស់ក្រុមភេរវជននៅទីក្រុង Pulwama ភាគខាងកើតនៃរដ្ឋ Jammu និងតំបន់ Kashmir ។
កងទ័ពឥណ្ឌាមិនត្រឹមតែបើកប្រតិបត្តិការវាយបំបែកសំបុករបស់ក្រុមភេរវជនទេ កងទ័ពរបស់ប្រទេសនេះ ក៏បានកាត់ផ្តាច់ប្រព័ន្ធ Internet ផងដែរ ដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែនៅឆ្នាំ២០១៩នេះ ការបើកប្រតិបត្តិការបង្ក្រាបលើក្រុមភេរវជនជាញឹកញាប់ ក្រោយពីខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារលើក្បួនរថយន្តកងកម្លាំងសន្តិសុខឥណ្ឌា កាលពីខែមីនាឆ្នាំកន្លងទៅនេះ បណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់បានបាត់បង់ជីវិត ៕