ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យ STI ក្នុងកិច្ចជំនួបទ្វេភាគីជាមួយសមភាគីកម្ពុជា

លោក វ៉ាង ជីកាង (Wang Zhigang) រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យ STI ក្នុងកិច្ចជំនួបទ្វេភាគីជាមួយសមភាគីកម្ពុជា ដឹកនាំដោយ លោក​​ ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា​«យើងរួមគ្នាគិត រួមគ្នាធ្វើផែនការ និងធ្វើសកម្មភាពជាមួយគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា!” (Think together, plan together and do together)នេះជាប្រសាសន៍របស់ »។

សម្រាប់​​លោក​​ ហែម វណ្ណឌី បានថ្លែង អំណរគុណ លោក​​រដ្ឋមន្ត្រី Wang ដែលមានសុឆន្ទៈ និងការប្តេជ្ញាខ្ពស់ ចំពោះកិច្ចសហការទ្វេភាគីលើវិស័យ STI ជាមួយកម្ពុជា និងបានគាំទ្រពេញទំហឹង ក្នុងការពង្រីក និងពង្រឹង (Expand and deepen) កិច្ចសហការនេះប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ, ប្រាកដនិយម និងសមិទ្ធិលទ្ធផលជាមួយគ្នា (Comprehensiveness, pragmatism and feasibility) ជាមួយគ្នា។

លោក​បាន​បន្ថែមថា«នេះជាការបើកទំព័រកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមមួយកម្រិតទៀត ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រវាងកម្ពុជា-ចិន»។