ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) បាន​​ចេញលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ភ្នំពេញ៖ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) បាន​​ចេញលិខិតថ្លែងអំណរគុណ របស់ ជូនចំពោះ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។​ ការថ្លែងអំណរ​គុណរបស់​លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការខាងលើ​​ គឺ ខណៈពេលដែល ថ្មីៗនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងតែចាត់ការលើសំណុំរឿនេះ ដោយយកចិត្តទុកដាក់ ករណី “ផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធនិងការទូទាត់ថ្លៃកញ្ចក់ ដែល ក្រុមហ៊ុន អឺប៊ែន វីនដូ័រ របស់ លោកស្រី សាត ដាលីស ម៉ៅការធ្វើកញ្ចក់ បានយកទៅបំពាក់នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ។

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានកិត្តិយសស្នើសុំតុលាកា ក្នុងការស្វែងរកយុត្តិធម៌ជូនសាកលវិទ្យាល័យ ដែលកន្លងមកនេះមានគណនីហ្វេសប៊ុកឈ្មោះ Dalis Sat បានបង្ហោះខ្លឹមសារមួលបង្កាច់បង្ខូចមកលើសាកលវិទ្យាល័យ ពាក់ព័ន្ធការតម្លើងកញ្ចក់ទីតាំងអគារថ្មី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។