ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តនាចុងសប្តាហ៍នេះ

ភ្នំពេញ៖ លោក​​ វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
កិច្ចប្រជុំបានអនុម័ត បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សា អនុម័ត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងពីរចប់សព្វគ្រប់តាមនីតិវិធី ហើយនោះ។
ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា ក៏បានអនុម័តលើ គម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ផងដែរ៕