ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាសាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្អាក​ការចុះអនុវត្តសាល​ដីកា បន្ទាប់ពីមានលិខិតអន្តរាគមន៍របស់ខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រី

ភ្នំពេញ​: អាជ្ញាសាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្អាក​ការចុះអនុវត្តសាល​ដីកា តុលាការ​កំពូល ដើម្បី​រឹបអូស​យក​ដីធ្លី​របស់​យោធិន​ពិការ​ម្នាក់​ស្ថិតនៅ​ភូមិ​ឌួង​ សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។

ការផ្អាក​នេះ​គឺ​បន្ទាប់ពី​មាន​លិខិត​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែនចំនួន បានដាក់​ទៅ​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​និង​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ​ឲ្យ​ផ្អាក​ការអនុវត្តន៍​ជា​បណ្ដោះអាសន្ន​នៅក្នុង​សំណុំរឿង​អនុវត្ត​ដោយ​បង្ខំ​លេខ​៥៦ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​យោធិន​ពិការ​ឈ្មោះ មាស សុផាត បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា លោក​សង្ឃឹមថា បើ​មាន​លិខិត​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ឲ្យ​ផ្អាក​ការអនុវត្ត​ដោយ​បង្ខំ​ក្នុង​ការយក​ដី​របស់លោក ហើយ​តុលាការ​នៅតែមាន​អ្នក​ចង់​អនុវត្ត​ដីការ​របស់​តុលាការ​កំពូល ដើម្បី​ឲ្យ​លោក​ចេញពី​ដី​របស់នេះ គឺ​លោក​មិនមាន​អ្វី​នឹង​តតាំង​នោះទេ មានតែ​សាំង​ពីរ​លីត្រ​ចាក់​ស្រោច​ខ្លួន ដើម្បី​ដុត​សម្លាប់ខ្លួន ក្នុងការ​ការពារ​ដី​របស់ខ្លួន​តែប៉ុណ្ណោះ​។ ពីព្រោះ​បើទោះបីជា​យើង​តតាំង​ជាមួយ​គេ​ក៏​មិន​ឈ្នះ​គេ​ដែរ ។

លោក មាស សុផាត បានថ្លែងថា មានតែស​ម្ដេច​តេ​ជោ​និង​រាជរដ្ឋាភិបាល ដែល​បាន​ជួយ​លោក និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បានទទួល​ស្គាល់​លោក​ពិត​ប្រាកដថា​រស់នៅ​លើដី​នោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​ក្តីសង្ឃឹម​។ ហើយ​លោក​ក៏មាន​ក្តីសង្ឃឹម​ទៅលើ​តុលាការ​ផងដែរ និង​ពិចារណា​ឡើងវិញ​ទៅលើ​ការអនុវត្ត​ដីកា​របស់​តុលាការ​កំពូល ក្នុងការ​យល់ដឹង​រប​ស់លោក​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត ពីព្រោះ​លោក​គឺជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ពិតប្រាកដ មិនបាន​ទៅ​លួច​ប្លន់​ដី​របស់​បុគ្គល​នោះទេ​។​

លោកថ្លែងថា “​តុលាការ​និង​ពិចារណា​ត្រួត​ពិនិត្យឡើងវិញ នៅ​សភាព​ខ្វះខាត ដែលមាន​កន្លងមក ពិសេស​ការលួចបន្លំ ដោយ​ប៉ុន​ប្រសប់​និង​ដោយមាន​ជំនាញ ពីរ​ភាគី​ម្ខាង​ទៀត ដើម្បី​យក​ដី​របស់ខ្ញុំ ហើយ​ខ្ញុំ​ជឿជាក់ថា​ទី​ចុង​បំផុត​មានតែ​សម្ដេច​តេ​ជោ ហ៊ុន សែន ទេ ដែល​ផ្ដល់​ភាពយុត្តិធម៌​ដល់​ខ្ញុំ​”​។​

​សូមជម្រាបថា ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី បានធ្វើ​លិខិត​ចំនួន​ពីរ​ដាច់ដោយឡែក​ពីគ្នា​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ឲ្យ​ផ្អាក​ការអនុវត្ត​ជា​បណ្តោះអាសន្ន​នៅក្នុង​សំណុំរឿង​អនុវត្ត​ដោយ​បង្ខំ​លេខ​៥៦ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងការ​អនុវត្ត​យក​ដី​របស់​យោធិន​ពិការ​ឈ្មោះ មាស សុផាត រស់នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

​យោងតាម​លិខិត​របស់​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថា “​លិខិត​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ របស់​ឈ្មោះ មាស សុផាត ជា​យោធិន​ពិការ មាន​ទីលំនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សំណើសុំ​រក​យុត្តិធម៌​ដល់​រូបគាត់​ពាក់ព័ន្ធ​នឹង​ដី​ទំហំ ១៣ ៧២០​ម៉ែត្រក្រឡា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជាមួយ​ឈ្មោះ កើត សារ៉េត និង​ប្រពន្ធ​ឈ្មោះ ហ៊ឹម សុ​ធន់​អ៊ូ និង​ផ្អាក​ការអនុវត្ត​ជា​បណ្តោះអាសន្ន​ន​នៅក្នុង​សំណុំរឿង​អនុវត្ត​ដោយ​បង្ខំ​លេខ ៥៦ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​”​។​

​យោងតាម​លិខិត​សុំ​អន្តរាគមន៍​របស់​យោធិន​ពិការ មាស សុផាត ដាក់ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី កាល​ព​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ក្រុមគ្រួសារ​លោក​បាន​សុំ​ដី​ពី​រដ្ឋអំណាច និង​អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​១៩៩៤ ដោយមាន​ឯកសារ​ទទួលស្គាល់​ពីរ​ដ្ឋ​អំណាច​ត្រឹមត្រូវ​តាមច្បាប់ ហើយ​លោក​ក៏បាន​ប្រកប​របប​ដាំ​ឈូក​។ ហើយក៏​បាន​សុំ​រដ្ឋអំណាច​ជីក​ស្រះ​លើដី​វិវាទ​នេះ​ដើម្បី​ចិញ្ចឹម​ត្រី ដោយមាន​លិខិត​ទទួលស្គាល់​ពី​រដ្ឋអំណាច​មូលដ្ឋាន ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​១៩៩៥ និង​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ឆ្នាំ​២០០៣ ទៀតផង​។ ដី​ផ្នែក​ខាងក្រោយ​មួយ​ប្លង់​នេះ លោក​បាន​ចូល​រស់នៅ​គ្រប់គ្រង​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផង​ចាប់តាំងពី​ឆ្នាំ​១៩៩៤ រហូតមកដល់​បច្ចុប្បន្ន មាន​រយៈពេល​២៦​ឆ្នាំ មកហើយ​៕