(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ សហការជាមួយមន្ទីរអប់រំខេត្ត និងអាជ្ញាធរដែនដីកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះបានបើវគ្គសិក្ខាសាលាស្ដីពី «ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ សុវត្ថិភាពម្ហូបអាហារ» ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ៨៤០នាក់ ស្ថិតក្នុងអនុវិទ្យាល័យសម្ដេចឪ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីបញ្រ្ជាបចំណេះដឹងដល់សិស្សានុសិស្សអំពីការយល់ដឹងពាក់ព័ន្ធនឹងម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារដែលមានហានិភ័យដល់សុខភាពដែលនឹងជ្រើសយកមកបរិភោគ ចៀសវាងការបរិភោគម្ហូបអាហារដែលពុំមានសុខសុវត្ថិភាពត្រឹមហើយនាំឱ្យមានជំងឺផ្សេងៗដែលកើតមានឡើងចំពោះសិស្សានុសិស្ស។
បន្ថែមពីវគ្គបណ្ដុះបណ្ដាលនេះផងដែរ សមត្ថកិច្ចជំនាញ ក.ប.ប. ក៏បានធ្វើការបិត Poster អប់រំស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ២០០ផ្ទាំងសម្រាប់សិស្សានុសិស្សក្នុងអនុវិទ្យាល័យដើម្បីបានសិក្សាបន្ថែមផងដែរ។











