ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង

ភ្នំពេញ៖ លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្តាយបង្កើតរបស់សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាម្តាយបង្កើតរបស់ឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី អនុប្រធានទ្វីប និងជាអនុប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន និងជាជីដូនបង្កើតរបស់ លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិនៃប្រទេសជប៉ុននិងលោក ពិសិដ្ឋ រិទ្ធឧត្តម សមាជិកក្រុមការងារទទួលបន្ទុកតំបន់អាយឈិនៃប្រទេសជប៉ុនដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

តាងនាមប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ឯកឧត្តម ហេង សួរ សូមសម្តែងនូវសេចក្ដីសោកស្ដាយយ៉ាងធំធេង និងសូមចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារ។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕