ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម

លោក​​​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាព អនុប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី Vo Thi Anh Xuan នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី១៦ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី និងប្រធានគណៈប្រតិនៃបណ្តាប្រទេសអាស៊ាន និងមានការអញ្ជើញចូលរួមផងដែរពីប្រទេសទីម័រលេស្តេ ក្នុងនាមជាអ្នកសង្កេតការណ៍ និងតំណាងប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។
កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ពន្ធ​នេះផ្តោតលើប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានទៅចំណេះដឹងសម្រាប់អាស៊ានដែលមានភាពធន់ និងឆ្លើយតប»។