ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថៅកែក្រុមហ៊ុនដ៏ល្បីឈ្មោះ អង្ករខ្មែរប្រណិតគឺ លោក សែ ឡាឡូត ត្រូវបានតែងតាំងជាទីប្រក្សា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ភ្នំពេញ: ថៅក្រុមហ៊ុនដ៏ល្បីក្នុងស្រុកមួយ អង្ករខ្មែរប្រណិត លោក សែ ឡាឡូត ត្រូវបានតែងតាំងជាទីប្រក្សា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី កាលពីថ្ងៃ សៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ។
លោក សែ ឡាឡូត គឺជាសហគ្រិនវ័យក្មេងមួយរូបកំពុងមានឈ្មោះលេចធ្លោក្នុងវិស័យជំនួញ ហើយលោកក៏ជាកូនប្រុសថៅកែអង្ករនិងរោងម៉ាស៊ីនកិនស្រូវដ៏ល្បីឈ្មោះប្រចាំខេត្តកំពង់ចាម គឺ ឧកញ៉ា ហាក់ សែ ដែលជាអ្នកជំនួញជើងចាស់។