ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន «ក.ប.ប.» បាន​​រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ទាំង២៥។
លោក​​ប្រតិភូ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ដែលបានអញ្ជើញចូលរួមនាពេលនេះ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱ្យឯកឧត្ដម លោក ប្រធានសាខា ទាំង២៥ ធ្វើរបាយការណ៍សង្ខេបនូវការអនុវត្តការងារក្នុងរយៈពេលក្នុងមួយខែកញ្ញា ព្រមទាំងពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះពេលកំពុងអនុវត្តការងារ។
ការអនុវត្តការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. សំដៅដល់ការពារផលប្រយោជន៍ដល់អ្នកប្រើប្រាស់ និងការចូលរួមលើកកម្ពស់ការប្រកួប្រជែងដោយសុចរិត ព្រមទាំងធានាសុវត្ថិភាព គុណភាព អនាម័យនៃម្ហូបអាហារ ផងដែរ។