ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ឌិត ទីណា និង​​​រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក​​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកាលព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣​នេះ បានចូលរួមកិច្ចប្រជុំដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១នៃគណៈក​ម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យពីស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ និងលើកផែនការសកម្មភាពការងារបន្ត។
កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក​​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារអន្ដរក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តធ្វើការរួមគ្នាទៀត ដើម្បីពិនិត្យ តាមដាន និងឈានទៅដោះស្រាយបញ្ហានានាដែលប្រជាជនជួបប្រទះ នៅពេលវាយតម្លៃពីផលប៉ះពាល់រួចរាល់៕