ភ្នំពេញ: ធាតុពិតបានបង្ហាញនៅពេលនេះហើយ ករណី វ័នកររឿងលុយចិនខ្លួនឯងសោះ បែរជា អ្នកស្រី សាត ដាលីស ហ៊ាន ឡាំប៉ា ទម្លាក់កំហុស ទាំងយុត្តិធម៌មក លើសាកលវិទ្យាល័យឥន្រ្ទវិជ្ជាទៅវិញ។

ការដែល អ្នកស្រី សាត ដាលីស ធ្វើដូច្នេះ គឺ ដោយ សារតែ ថ្មីៗនេះ កម្លាំងព្រហ្មទណ្ឌបានកោះហៅ ក្នុងបណ្តឹងជំពាក់លុយគេច្រើនណាស់មានទាំងលុយខ្មែរ លុយចិន ដោយក្នុងនោះ(ការប្រាក់ក្នុង១ខែ20%) ផងដែរ។
លើសពីនេះ ដើមបណ្តឹងរូបបានចេញមកបញ្ជាក់ប្រាប់ ដេលីខ្មែរថា ដោយសារការប្រើប្រាស់ល្បិចកលហួសហេ តុនេះហើយ ឥឡូវនេះ សាត ដាលីស បានគំរាមដល់ម្ចាស់លុយគេ រួចយកឈ្មោះ មេធាវីសម្តេចតេជោ មក កាងពីក្រោយខ្នងក្នុងរឿងនេះថែមទៀត។
ដើមបណ្តឹងរូបបានចេញមកបញ្ជាក់ថា ពួកគាត់នឹងបកអាក្រាត ទង្វើអាក្រក់របស់សាត ដាលីស ព្រោះជំពាក់លុ យហើយ ញុះឲ្យប្តឹងទៅតុលាការទៀត ហើយហេតុដូច្នេះសូមហាជនកុំជឿលើការមុលបង្កាត់របស់ស្រ្តីរូបនេះឲ្យសោះ ដោយសារ តែមានកលល្បិចគ្រប់ជំពូក។
ព័ត៌មានច្បាប់ការមួយដែល សារព័ត៌មាន ដេលីខ្មែរ រកឃើញនោះគឺ នៅក្នុងកិច្ចសន្តាទទួលធ្វើកញ្ចក់ម៉ៅការឲ្យសាកលវិទ្យាល័យឥន្រ្ទវិជ្ជាគឺ សាត ដាលីស មានកិច្ចសន្យា ឯកសារទទួលលុយ សរុប ២ម៉ឺន១ពាន់ដុល្លារ ដែលចុះកុងត្រាកាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៣ ប៉ុន្តែលទ្ធផលការងារបានត្រឹម តែ៣០ភាគរយប៉ុណ្ណះ រឿងអីចោទមកលើសាកលវិទ្យាល័យទៅវិញ។
មហាជនមួយចំនួនបានលើកឡើងថា រឿងខ្ចីលុយចិនគឺជារឿងផ្ទាល់ខ្លួនទេ ហេតុអ្វីយកឈ្មោះសាកលវិទ្យា ល័យមកពាក់ព័ន្ធ ដែលតាមពិតទៅ រយៈពេល១ខែ សុពលភាពនៃការចេញសែកគឺមានន័យថា សាត ដាលីស ខ្ចីលុយចិនមុនមកម៉ៅការកញ្ចក់នៅសាកលវិទ្យាល័យទៀត គឺបានខ្ចីលុយចិន មុនចុះកុងត្រានិងសាកលវិទ្យាល័យទៀត ព្រោះក្នុងសែកនោះចុះត្រឹមថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣ ។
នៅក្នុងឯកសារដែលសាកលវិទ្យាល័យអន្រ្ទវិជ្ជា បានបង្ហោះជាសារធារណ: គឺ អ្នកស្រី សាត ដាលីស ទទួលថវិកា២ដង គឺទី១ក្នុងខែឧសភា ចំនួន ១ម៉ឺន ៥ ពាន់ដុល្លារ នុងលើកទី២ ក្នុងខែមិថុនា ចំនួន ៦ពាន់ដុល្លារ សរុប ២ម៉ឺន១ពាន់ដុល្លារ។
ដោយសារការឆបោក ពីសំណាក់ បុគ្គល សាទ ដាលីស ជនរងគ្រោះក៏ដាក់បណ្តឹងនិងបានស្នើសុំឲ្យកងរាជអាវុធហត្ថ ចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គល សាទ ដាលីស និងទាមទារសំណងជំងឺចិត្តប្រមាណជា ៥ពាន់ដុល្លារ។
បើយោងលិខិតកោះហៅលេខ ៨០៦/លក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានអញ្ជើញលោកស្រី សាទ ដាលីស ភេទស្រី ស្នាក់នៅ ផ្លូវ២០៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យចូលមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលខ្លួនមកបំភ្លឺជុំវិញបញ្ហាផ្ទាល់ខ្លួន តាមពាក្យបណ្តឹងព្រហ្មទណ្ឌរបស់ឈ្មោះ អ៊ូ ណាឡា។
សូមបញ្ជាក់ថា លោកស្រី សាទ ដាលីស ដែលល្បីល្បាញក្នុងបណ្តាញសង្គម ផ្នែកស្រែកយំរូបនេះ អាចគេចផុតពីសំណាញ់ ច្បាប់បានដែរឬយ៉ាងណានោះទេ ខណៈដែលបុគ្គលមួយចំនួនដែលបានប្រព្រឹត្តអំពើឆបោកជាច្រើនត្រូវបានតុលាការចាប់បញ្ជូនទៅពន្ធនាគារជារើយៗ។
