ភ្នំពេញ៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់នៅថ្ងៃទី ១៨-ឧសភា-២០១៩ បានប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិឃុំកន្ទឺ២ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៣៦៩នាក់ និងផ្សព្វផ្សាយផែនការសកម្មភាពក្រុមការងារថ្នាក់ជាតិឃុំកន្ទឺ២ផងដែរ។
លោកឧត្តមសេនីយ៍ឯក សុខ វាសនា សមាជិកក្រុមការងារចុះជួយស្រុកបាណន់បានលើកឡើងថា ពិធីប្រកាសនេះ ដោយមានការចូលរួមពីតំណាងអធិការដ្ឋាននគរបាលស្រុក តំណាងយោធាសឹករងស្រុក និងអនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចំនួន ១៥៥នាក់ និងបានផ្សព្វផ្សាយផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំបន្តបន្ទាប់ទៀត។
លោកឧត្តមសេនីយ៍ ឯក បានបញ្ចាក់ទៀតថា សមិទ្ធផលធំៗ ដែលក្រុមការងារសម្រេចបានកន្លងមកមាន ដូចជា សំណង់អគារសិក្សា ប្រឡាយទឹក ការពារសុវត្ថិភាពបោះឆ្នោត និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ដោយកន្លងមកមានឧបាយកលរបស់ក្រុមអតីតបក្សប្រឆាំង ដែលបន្តចេតនាផ្សព្វផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដូចនេះយើងត្រូវយកចិត្តទុកដាក់ការពារដំណើរការបោះឆ្នោតនៅថ្ងៃទី ២៦ ឧសភា ២០១៩ខាងមុខនេះ ប្រកបដោយភាពលូន។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះបានប្រកាសបែងចែកក្រុមការងារ ជួយតាមភូមិទាំង៧ នៃឃុំកន្ទឺ២និងស្នើក្រុមការងារត្រូវសហការអនុវត្តការងាររួមគ្នាឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងត្រូវការពារនូវសុខសន្តិភាពជួនប្រជាជនមូលដ្ឋានស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ៕